ចាប់​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជិត១ពាន់​គ្រាប់ ព្រមទាំង​អ្នកប្រើប្រាស់​២​នាក់​នៅ​ក្រុង​សិរី​សោ​ភ័​ណ

10/22/2013 0 Comments A+ a-

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​អ្នកជួញដូរ​គ្រឿងញៀន​ម្នាក់ ព្រមទាំង​អ្នកប្រើប្រាស់​ចំនួន​២​នាក់​ទៀត ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២១ តុលា ម្សិលមិញ នៅ​ចំនុច​ខាងលិច​ស្ពាន​ទឹកថ្លា ក្នុងភូមិ​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខ​ណះ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​។​ 
​លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​នគ​បាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​បញ្ជា​ពី​លោក សេង ស៊ុម ស្នងការ​ខេត្ត​រួច លោក​បាន​ដឹកនាំ​កំលាំង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន រហូត​ឈានដល់​ការបង្ក្រាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រស់ សា​យ៉​ន ហៅ ប៉ែន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រហូត សង្កា​ត​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាមួយ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មី​ចំនួន​៥​កញ្ចប់​ថង់​ពណ៍​ខៀវ​តូច​ស្មើនឹង​៨០២​គ្រាប់ បន្ថែម​ជាមួយនិង​មួយថង​ទៀត​ដែល​រាប់​មិនបាន​ព្រោះ​ជនសង្ស័យ​បោះ​ចូល​ទឹក និង​អ្នកប្រើប្រាស់​២​នាក់​ទៀត​ដែល​បាន​ទូរស័ព្ទ​មក​ទិញ​គ្រឿងញៀន​ពី​ជនសង្ស័យ​។​
​បើតាម​លោក ធិ​ន ស៊ិន​ដេ​ត បន្ទាប់ពី​ការឃាត់ខ្លួន ជនសង្ស័យ​រួមជាមួយ​គ្រឿងញៀន និង​អ្នកប្រើប្រាស់​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ស្នងការ​ខេត្ត​ដើម្បី​សួរចំលើយ ហើយ​នាំខ្លួន​ទៅ​ឆែកឆេរ​នៅផ្ទះ​ដើម្បី​រក​ជន​ជាប់​ពាក់ព័ន្ធ​ផ្សេងទៀត​៕
ប្រភពពី ANN