ករុណា​ពេជ្រ និង​សុគន្ធ និសា ដឹក​ដៃ​គ្នា​ធ្វើ​កម្មករ​ លី​បាវ​នៅ​ពោធិ៍សាត់​

10/18/2013 0 Comments A+ a-

ខេត្តពោធិ៍សាត់ បើក​អ៊ីនធឺណិត​មើល​ចំ​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ស្រាប់តែ​ឃើញ​តារាចម្រៀង ករុណា ពេជ្រ និង​សុគន្ធ និសា ដ៏​មាន​ប្រជាប្រិយ​ជាច្រើន​ដួង​លី​បាវ​អង្ករ មី និង​សម្ភារ​បរិក្ខារ​មួយចំនួនក៏​ម្នាក់ៗ​នឹកស្មានថា​តារាចម្រៀង​ទាំងនេះ ធ្វើជា​កម្មករ​ពី​អង្កាល់ ទើប​ហាក់ដូចជា​ស្វាហាប់​ម្ល៉េះ តែ​តាមពិត​នេះ​ជា​សកម្មភាព​ពួកគេ​ចូលរួម​ផ្តល់​អំណោយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ពោធិ៍សាត់​សោះ​។​ ​
សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៣ និង​ជា​លើក​ទី​១ ដែល​ក្រុម​តារា​សម្តែង និង​តារាចម្រៀង របស់​ផលិតកម្ម​ថោ​ន សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តពោធិ៍សាត់ ចូលរួម​ផ្តល់​ស្បៀង​សង្គ្រោះបន្ទាន់ ដល់​គ្រួសារ​រងគ្រោះ ដោយសារ​ទឹកជំនន់ ដឹកនាំ​ដោយ លោក ហេង សុខ​គង់ ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តពោធិ៍សាត់ និង​សហការី​ដូចជា លោក សំ ណា​រិ​ទ្ធិ លោក វេត វិសេស​បញ្ញា លោក ហេង សុភា​ណា ដើម្បី​សហការ​ជាមួយ​ផលិតកម្ម​ថោ​ន ដែល​ដឹកនាំ​ដោយ ។
លោក ករុណា ពេជ្រ និង​សហការី រួមមាន ដូចជា​កញ្ញា សុគន្ធ នីសា លោក សុគន្ធ ថេ​រ៉ា​យុ កញ្ញា អេ​នី សាម លោក សេម ព្រមទាំង​សមាជិក នៃ​ផលិតកម្ម​ថោ​ន​មួយចំនួនទៀត បាន​ពាំ​នាំយក​នូវ​អំណោយ ជូន​គ្រួសារ​រងគ្រោះ​ចំនួន ០៤ ភូមិ នៅ​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ ​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បណ្តាជន​រងគ្រោះ​ទាំងអស់ ក្នុងនោះ មាន​អ្នកស្រុក​មកពី​ភូមិ​ក្បាល​ឈើពុក ២៥​គ្រួសារ ភូមិ​ត្រពាំង ថ្ម​១៣​គ្រួសារ ភូមិ​ធ្លក​២០​គ្រួសារ ភូមិ​វត្ត​លៀប ២២​គ្រួសារ សរុប​ចំនួន​១០០ គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ​២០​គីឡូក្រាម មី​១​កេះ ត្រីខ​១០​កំប៉ុង ទឹក​សុទ្ធ​៣​ដប ទឹក​ត្រចៀកកាំ​២​កំប៉ុង ទឹក ថ្នាំ​លាងដៃ​សម្លាប់​មេរោគ​១​ដប ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​២​បន្ទះ និង​ថវិកា​២​ម៉ឺន​រៀល​ផងដែរ ។​
​ប្រភព​ដដែល​នេះ​បាន​បន្តថា ក្រុម​តារាចម្រៀង​ទាំងនេះ​បាន​ជិះទូក និង​លុយ​ទឹក​ដឹក​អង្ករ ខ្លះ​លី​អង្ករ និង​ថវិកា​ជូន​ដោយផ្ទាល់​ដៃដល់​ជនរងគ្រោះ​តាម​ផ្ទះ​នីមួយៗ ហើយ​សំពះ​ដោយ​ទន់ភ្លន់​ស័ក្តិ​សមជា​កូន​ខ្មែរ​ទៀតផង​។ ហេតុនេះ​ក្នុងនាម​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំងអស់ នៃ​ខេត្តពោធិ៍សាត់​សូម​គោរព​ថ្លែង អំណរ គុណ និង​ប្រសិទ្ធ​សាធុការពរ ដល់​សប្បុរសជន​ទាំងអស់ ឲ្យ​បាន​ភព​ប្រសប់​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ ​
ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញថា ផលិតកម្ម​ថោ​ន ជា​ផលិតកម្ម គំរូ​មួយ ហើយ​សិល្បករ​ទាំងអស់ ដែល​បាន​ចូលរួម ជា​សិល្បករ​ដែលមាន​សុ​ឆន្ទៈ និង​ឧ​ត្ត​ម​គតិ​ខ្ពស់ ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​ចិត្ត​ទៅ​ចូលរួម​ផ្ទាល់ ក្នុង​ការចែក​ស្បៀង​សង្គ្រោះបន្ទាន់ ដើរ លុយ​ទឹក ជិះទូក ទៅដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ ដោយ​ទឹកជំនន់ ដើម្បី​ជាការ ចូលរួមចំណែក រំលែក​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​គ្រួសារ​ខ្លះ ទៀត​កំពុង​ដាច់​ស្បៀង ព្រមទាំង​ត្រូវការ​ការជួយ​សង្គ្រោះ​ពី​បងប្អូន​សប្បុរសជន​ទាំងអស់​៕

Source From : http://www.ve-news.com