សមត្ថកិច្ច​កងរាជអាវុធហត្ថ​ បើក​យុ​ទ្ទ​នា​ការ​បង្ក្រាប​ ទីតាំង​ម៉ាស្សា​បម្រើសេវា​កម្ម​ផ្លូវភេទ

10/18/2013 0 Comments A+ a-

ខេត្តកំពង់ស្ពឺ​ ៖​ ហាង​ម៉ាស្សា​ចំនួន​២​កន្លែង​ ដែល​លួចលាក់​បំរើសេវា​ផ្លូវភេទ​ ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ស្ពឺ​ ឆ្មក់​ចូល​បង្ក្រាប​ ឃាត់ខ្លួន​ស្ត្រី​បំរើ​ផ្លូវភេទ​៨​នាក់​ និង​ថៅកែ​ស្រី​ម្នាក់​ ប​ញ្ជួ​ន​ទៅ​កាន់​បញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​ ខេត្ត​ដើម្បី​សំណុំរឿង​តាម​នីតិវិធី​ ។​ ​ការ​ចុះ​បង្ក្រាប​កន្លែង​ជួញដូរ​ផ្លូវភេទ​ជ្រក​ក្រោម​ស្លាក​យីហោ​ម៉ាស្សា​នេះ​ ធ្វើ​ឡើង​កាលពី​រសៀល​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ទីតាំង​ចំនួន​២​កន្លែង​ ទី​១​ត្រង់​ចំណុច​មុខ​វិទ្យាល័យ​សុខា​ផ​ល្លី​ ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព​ ទី​២​ស្ថិត​ក្នុងភូមិ​ត្រពាំង​លើក​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ដែល​ដឹកនាំ​កំលាំង​ដោយ​លោក​ ម៉ុ​ត​ ដា​រា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ លោក​ ចាន់​ ដា​ មេបញ្ជាការ​រង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ​។​ ​លោក​ ម៉ុ​ត​ ដា​រ៉ា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ថៅ​ហាង​ម៉ាស្សា​ចំនួន​២​កន្លែង​ ដែល​លួចលាក់​ជួញដូរ​ផ្លូវភេទ​នោះ​មានឈ្មោះ​ ប៉ិច​ ម៉ាច​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ បាន​ជួល​ផ្ទះ​ទាំង​២​កន្លែង​ខាងលើ​ដើម្បី​បើកហាង​ម៉ាស្សា​កោស​ជប់​ ប៉ុន្តែ​បាន​ធ្វើ​សកម្មភាព​ល្មើស​ លួចលាក់​បំរើសេវា​ផ្លូវភេទ​ទៅ​វិញ​ ។​ ​លោក​ព្រះរាជអាជ្ញា​រង​បន្ត​ថា​ កន្លែង​ម៉ាស្សា​នេះ​ បាន​បើក​អាជីវកម្ម​ជា​ច្រើន​ខែ​កន្លង​មក​ហើយ​ ប៉ុន្តែ​មិន​មាន​នរណា​ចាប់អារម្មណ៍​ទើប​នៅ​ពេល​ថ្មីៗ​នេះ​ដោយសារ​តែ​មានការ​សង្ស័យ​ទើប​សមត្ថកិច្ច​ជំនាញ​ដាក់​កំលាំង​សម្ងាត់​ចូល​ទៅ​ធ្វើការ​ស៊ើបអង្កេត​ច្បាស់លាស់​ក៏​សុំ​យោបល​ពី​លោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ឆ្មក់​ចូល​ធ្វើការ​បង្ក្រាប​តែ​ម្តង​។​ ​លោក​អនុសេនីយ៍ទោ​ ទិ​ត្យ​ វណ្ណៈ​ នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ចុះ​បង្ក្រាប​នេះ​ គឺ​ធ្វើ​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ែ​ន​ ស៊ី​ប៊​ន​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ និង​បញ្ជារ​កម្លាំង​ផ្ទាល់​ដោយ​លោក​ ម៉ុ​ត​ ដា​រា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ មានការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។​ ​លោកនាយ​ការិយាល័យ​បន្ត​ថា​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​សាកសួរ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់​កាត​តាម​នីតិវិធី​ ៕​ -
______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ


Read more: http://www.cambodiapage.info/?p=19376#ixzz2i2M9nQDE